ជ្រើសរើសភាសា: Khmer Khmer English English
កិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ ០១៤ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ
អ្នកនិពន្ធ: Mao Vanny
កាលបរិច្ឆេទ: ថ្ងៃពុធ ទី១៨ ខែមករា ឆ្នាំ ២០២៣

ប៉ៃលិន៖ នារសៀលថ្ងៃពុធ ១២ រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនិងថ្ងៃទី ១៨ ខែ មករា ឆ្នាំ២០២៣ មន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្តប៉ៃលិន បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយសារាចរណែនាំលេខ: ០១៤ សហវ ស្តីពីការអនុវត្តច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៣ របស់រដ្ឋបាលថ្នាក់ក្រោមជាតិ។ កិច្ចប្រជុំនេះទទួលបានការអញ្ជើញចូលរួមជាអធិបតី ឯកឧត្តម គោស៊ុំ ប៊ុនសឿត អភិបាលរងខេត្ត តំណងដ៏ខ្ពង់ខ្ពស់របស់លោកជំទាវបណ្ឌិតអភិបាលខេត្តប៉ៃលិន ព្រមទាំងលោក ប៉ូច សាអែម ប្រធានមន្ទីរសេដ្ឋកិច្ចនិងហិរញ្ញវត្ថុខេត្ត, លោក ណេង ​ករុណា ប្រធានរតនាគារខេត្ត និងអង្គភាពរដ្ឋបាលថ្នាក់ក្រោមជាតិផងដែរ។ លោក ហេង យុលី មន្ត្រីការិយាល័យហិរញ្ញវត្ថុរដ្ឋបាលថ្នាក់ក្រោមជាតិ ក៏បានធ្វើបទបង្ហាញ និងពន្យល់អំពីសារាចរលេខ ០១៤ សហវ លើការធ្វើប្រតិភូកម្មថវិកា និងអាណាប័កផ្ទេរសិទ្ធការប្រគល់កាតព្វកិច្ចប្រមូលចំណូល និងការបែងចែកឥណទានចំណាយថវិការដ្ឋបាលរាជធានីខេត្ត ក្រុង ស្រុក អំពីចំណូលសារពើពន្ធ និងមិនមែនសារពើពន្ធ។ព្រមទាំងបានធ្វើការពិភាក្សាបន្ថែមអំពីបញ្ហាផ្សេងៗ ដើម្បីរកដំណោះស្រាយ។



ព័ត៌មានទាក់ទង